Loading...

  • 22 December 2022
  • Posted By : Keang Keang

Best-Types-Of-Real-Estate-Investments
 

តើធ្វើដូចម្តេចទើបធ្វើការវិនិយោគ(ទិញ លក់) លើអចលនទ្រព្យបានចំណេញ?

កត្តាតំលៃគឺជាកត្តាចំបងដែលជះឥទ្ធិពលទៅលើការសំរេចចិត្តទិញ បើអ្នកលក់ លក់ថ្លៃជាងទីផ្សារ ជាហេតុធ្វើអោយអ្នកទិញពុំអាចសំរេចចិត្តទិញបាន។

ជាទូទៅអ្នកទិញនៅពេលដែលគាត់ធ្វើការវិនិយោគលើអចលនទ្រព្យគាត់តែងតែធ្វើការប្រៀបធៀបថាទុន(លុយ)ដែលពួកគាត់យកទៅវិនិយោគលើដីធ្លីនោះ ធៀបនិងអាជីវកម្មរបស់គាត់ រឺ ក៌តាមរយ:ការសន្សំប្រាក់នៅធនាគារមួយណាចំណេញជាងនិងមានសុវត្ថិភាពជាង ជាធម្មតាការធ្វើការវិនិយោគ លើអចលនទ្រព្យជាជម្រើសទី២ រឺ ៣របស់ពួកគាត់ បន្ទាប់ពីអាជីវកម្មជាដែលជាជម្រើសទី១ របស់គាត់បានជោគជយ័។

បើតាមបទពិសោធនិងការយល់ដឹងរបស់ខ្ញុំ អ្នកវិនិយោគលើអចលនទ្រព្យ(ទិញ លក់) គឺក្នងគោលបំណងដូចខាងក្រោម៖
១.សំរាប់ការស្នាក់នៅផ្ទាល់ខ្លួន
២.សំរាប់ដាក់ជួលបន្ត
៣.សំរាប់ដាក់លក់បន្ត

មិនមែនតែគ្រប់ការវិនិយោគលើវិស័យអចលនទ្រព្យសុទ្ធបានចំណេញនោះទេ និងវាជាការវិនិយោគមួយដែលប្រើពេលវេលាយូរអង្វែងនិងមានហានិភ័យខ្ពស់ប្រសិនការព្យាករណ៏នៅក្នុងការលក់ចេញមិនត្រូវ ដោយតំលៃដែលបានទិញវាថ្លៃ ទីតាំងដែលបានទិញពុំស្ថិតក្នុងតំបន់សក្តានុពលនិងបណ្ណ័កម្មសិទ្ធិនៅក្នុងការកាន់កាប់មិនច្បាស់លាល់(សិទ្ធិកាន់កាប់អចលនទ្រព្យ)។

ឆ្លើតតមទៅនិងសំនួរខាងលើ តើធ្វើដូចម្តេចទើបធ្វើការវិនិយោគ(ទិញ លក់) លើអចលនទ្រព្យបានចំណេញ?

១.ត្រូវប្រើប្រាស់សេវាកម្មអចលទ្រព្យដែលមានច្បាប់អាជីវកម្មនិងជំនាញច្បាស់លាស់។ ហេតុផលដោយសារក្រុមហ៊ុនអចលនទ្រព្យមានការទុកចិត្តពីសំណាក់ម្ចាស់ផ្ទះ និងអតិថិជន និងរាល់ការទទួលការចាត់ចែងលក់ជួលសុទ្ធតែមានការប្រឹក្សាយោបល់និងទទួលសិទ្ធិចាត់ចែងលក់ជួលច្បាស់លាស់មុនពេលដាក់លក់រឺជួល(មិនមែនចេះតែទទួលការចាត់ចែងលក់ជួលដោះតលៃថ្លៃជាងទីផ្សារនោះទេ)៕ 
២.សិទ្ឋិកាន់កាប់អចលនទ្រព្យរបស់ម្ចាស់អចលនទ្រព្យត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ថាតើអ្នកលក់ពិតជាម្ចាស់អចលនទ្រព្យរឺអត់ អាចផ្ទេរសិទ្ធិបានអត់ និងមានបញ្ហាផ្សេងៗអត់?
៣.ជួយចាត់ចែងការលក់ជួលបន្តរអោយអតិថិជនក៌ដូចជាម្ចាស់អចលនទ្រព្យ។
៤.កត្តាសំខាន់នៅក្នុងការទិញលក់ដីធ្លីដែលលក់មិនចេញគឺកត្តាតំលៃតែមួយគត់ និងមានតែក្រុមហ៊ុនសេវាកម្មអចលទ្រព្យដែលមានច្បាប់អាជីវកម្មនិងជំនាញច្បាស់លាស់ទេដែលអាចផ្តល់ជូនអ្នកទិញនូវជម្រើសអចលនទ្រព្យជាច្រើនដែលអតិជនត្រូវការ។

ពត៌មានបន្ថែម៖

Mr.Sitha IN (Mr.Si) អ្នកជំនួញអន្ដរជាតិ, CPIS និងជាសមាជិកនៃសមាគមន៍អNAR, USA, iD # 061245353
ទីប្រឹក្សាអចលនទ្រព្យ @ អ្នកឯកទេសខាងពាណិជ្ជកម្មនិងលំនៅដ្ឋាន។
ទូរស័ព្ទ: + (855) -12-66-59-33
សំបុត្រ: [email protected]
ទូរស័ព្ទលេខ ៖012665933(Line No.)
ទូរស័ព្ទលេខ ៖012665933(Telegram No.)

Layout type
Light Dark
Layout Direction
LTR RTL
Unlimited Color